(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី នៅប៉ុន្មាន សប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានអានដោយលេខាធិការរដ្ឋសភាថៃ លោក Apat Sukhanand នៅឯពិធីផ្លូវការមួយរៀបចំឡើងក្នុង ទីក្រុងបាងកក។ ដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អ្នកស្រី Paetongtarn បានលុតជង្គង់ និងធ្វើការគោរពនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ មុននឹងធ្វើការ ថ្លែងសុន្ទរកថាខ្លីមួយអរគុណទៅកាន់ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រ សម្រាប់ការជ្រើសតាំងឱ្យអ្នកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។


ក្នុងសុន្ទរកថា អ្នកស្រី Paetongtarn បានគូសបញ្ជាក់ដូច្នេះថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំរួមគ្នាជាមួយអ្នកតំណាងរាស្ត្រ ដោយបើកចិត្ត ទូលាយ។ ខ្ញុំនឹងស្ដាប់រាល់មតិទាំងអស់ ធ្វើដូច្នេះទើបយើងអាចនាំប្រទេសឆ្ពោះទៅរកស្ថិរភាព»។

គួរបញ្ជាក់ថា មានអាយុ ៣៧ឆ្នាំ អ្នកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃ និងជានាយករដ្ឋមន្ត្រីជាស្ត្រីទី២ បន្ទាប់ពីអ្នកស្រី យ៉ីងឡាក់ ដែលត្រូវជាមីងរបស់អ្នកស្រី។ អ្នកស្រីដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រីថៃកាលពីសុក្រ ទី១៦ ខែសីហា ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងជានាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ៕

- នាំមកជូនដោយ៖ Angkor7 News


ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn ជានាយករដ្ឋមន្ត្រី 2024

ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn ជានាយករដ្ឋមន្ត្រី 2024

views

ចេញផ្សាយ August 28, 2024

BMCLive does not store any files on our server, we only embed media which is hosted on third party hosting services.

Comment